ឆាង ប៊ុន្ថន - Founder of ChatKH Founder & CEO
អ្នកបង្កើត ChatKH

ឆាង ប៊ុន្ថន

Founder & CEO នៃ ChatKH | Tech Entrepreneur

ជំរាបសួរបងប្អូនមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំបាទ ឆាង ប៊ុន្ថន ជាអ្នកបង្កើតប្រព័ន្ធឆ្លើយតប AI ដែលបងប្អូនស្គាល់ថា Chatbot។ ខ្ញុំបង្កើតប្រព័ន្ធនេះឡើងក្នុងគោលបំណងជួយសម្រួលដល់ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បងប្អូន ឱ្យកាន់តែទំនើប ស៊ីវិល័យ ទាន់សម័យ និងរហ័សទាន់ចិត្ត ដើម្បីអាចបិទការលក់លើ Facebook Page បានយ៉ាងឆាប់រហ័ស។

ខ្ញុំបាទបង្កើត ChatKH ឡើង គឺដើម្បី Support ដល់ម្ចាស់អាជីវកម្មដែលកំពុងប្រើប្រាស់ សេវាកម្មគ្រប់គ្រងផេករបស់ខ្ញុំ។ ប៉ុន្តែខ្ញុំក៏បានដាក់ឱ្យបងប្អូនទាំងអស់គ្នាអាចចូលប្រើបានផងដែរ ដោយគ្រាន់តែបង់ថ្លៃ Chatbot តិចតួចបំផុត — ChatKH អាចប្រើបានចាប់ពី ៣ ផេកឡើងទៅ ហើយមិនកំណត់ចំនួន Subscriber ឬមុខងារផ្សេងៗ មិនដូចប្រព័ន្ធ Manychat ដែលបង់ថ្លៃខ្ពស់ ប្រើបានតែ ១ ផេក។

បងប្អូនអាចប្រើប្រាស់បានដោយទំនុកចិត្ត ព្រោះ ChatKH ត្រូវបានជឿទុកចិត្ត និងប្រើប្រាស់ដោយ អាជីវកម្ម និងស្ថាប័នជាង ១៦៧ ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា។ រាល់ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូន ត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នដោយក្រុមហ៊ុន Meta ហើយរាល់សិទ្ធិប្រើប្រាស់សុទ្ធតែឆ្លងកាត់ការទទួលស្គាល់ត្រឹមត្រូវពី Meta។

559+ Facebook Page
167+ ស្ថាប័ន
24/7 Auto Reply
5+ ឆ្នាំបទពិសោធ
រាល់អតិថិជន​មុននិងសម្រេចចិត្តក្នុងការទិញផេក ឬ សេវាកម្មណាមួយដូចជា ChatKH ជាដើម គឺខ្ញុំតែងតែប្រាប់ និងពន្យល់លំអិតច្បាស់ៗ ដើម្បីធានាថាអតិថិជនមិនខកបំណងឡើយ — ភាពស្មោះត្រង់គឺជាគុណតម្លៃ​ មិនអាចកាត់ថ្លៃបាន